|
|
Roman Abramovich មហាសេដ្ឋីជនជាតិរុស្ស៊ីដែលជាម្ចាស់ក្លឹបតោខៀវ Chelsea អាចប្រឈមនិងការបាត់បង់ក្លឹប បើសិនជាមិនលក់ក្លឹបទៅអោយអ្នកផ្សេង ។ បន្ទាប់ពីមានរឿងចម្រូងចម្រាស់រវាងរុស្ស៊ី និងអ៊ុយក្រែន រដ្ឋាភិបាលអង់គ្លេសបានចេញច្បាប់ហាមមិនឱ្យជនជាតិរុស្ស៊ី ជាពិសេសអ្នកស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន គ្រប់គ្រងក្លឹបបាល់ទាត់នៅអង់គ្លេសទេ។
ដោយតាមគម្រោង គេចង់ដកហូតយកវិញទាំងអស់ផង ។ ហេតុនេះហើយបានជា Abramovich ប្រកាសសម្រេចចិត្តចុះចេញពីតំណែងគ្រប់គ្រងក្លឹប Chelsea ។ ទោះជាយ៉ាងណា លោក Abramovich មិនមានជម្រើសអ្វីក្រៅពីលក់ក្លឹបមុនគេដកហូតទទេឡើយ។
តាមការប៉ាន់ស្មាន តម្លៃក្លឹប Chelsea នៅពេលនេះ មានរហូតដល់១,៥ពាន់លានផោនឯណោះ។ ស្របពេលលោក Abramovich ទិញកាលពីឆ្នាំ២០០៣ តម្លៃត្រឹម១៤០លានផោនប៉ុណ្ណោះ៕
Cristiano Ronaldo មិនច្រានចោលការវិលទៅ Real Madrid វិញទេបន្ទាប់ពីអាជីពរបស់គាត់ត្រូវបានបញ្ចប់។...
Relevo អះអាងថា Besiktas បានច្រានចោល Jorge Mendes ជុំវិញលទ្ធភាពនៃការចុះហត្ថលេខាលើ Ansu Fati ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ។...
យោងតាមសារព័ត៌មាន Sky Sports បានឱ្យដឹងថា Brighton ជិតបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារកណ្តាល Eiran Cashin របស់ Derby County ។...
Al Ittihad បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Unai Hernandez ពី Barcelona ។...
Como បានទាក់ទង Milan ទាក់ទងនឹងការផ្ទេរខ្សែការពារឆ្វេង Theo Hernandez នេះបើយោងតាមអ្នកកាសែត La Gazzetta dello Sport Luca Bianchin ។...